The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Chargers [Al-Adiyat] - Khmer translation - Rowwad Translation Center
Surah The Chargers [Al-Adiyat] Ayah 11 Location Maccah Number 100
(អល់ឡោះ)ស្បថនឹងសត្វសេះទាំងឡាយដែលរត់ទាំងដង្ហក់នៅក្នុងសមរភូមិ
(ទ្រង់)ស្បថនឹងសត្វសេះដែលរត់យ៉ាងលឿនរហូតចេញផ្កាភ្លើង
(ទ្រង់)ស្បថនឹងសត្វសេះដែលវាបោលសម្រុកទៅរកខ្មាំងសត្រូវទាំងព្រឹកព្រលឹម
ដោយធ្វើឱ្យធូលីហុយទ្រលោម
ហើយពួកវាសម្រុកចូលទៅកណ្ដាលហ្វូងសត្រូវ។
ពិតប្រាកដណាស់ មនុស្សលោក ពិតជារមិលគុណបំផុតចំពោះព្រះជាម្ចាស់របស់គេ។
ហើយពិតប្រាកដណាស់ រូបគេជាសាក្សីចំពោះការរមិលគុណនោះ។
ហើយពិតប្រាកដណាស់ គេពិតជាស្រលាញ់ទ្រព្យសម្បត្តិយ៉ាងងុបងល់។
តើគេមិនដឹងទេឬថា នៅពេលដែលគេ(អល់ឡោះ)បានឱ្យសាកសពនៅក្នុងផ្នូររស់ឡើងវិញ (តើអ្វីទៅដែលនៅរង់ចាំរូបគេនោះ)?
ហើយគេនឹងលាតត្រដាងនូវអ្វីដែលនៅក្នុងដួងចិត្ត។
ពិតប្រាកដណាស់នៅថ្ងៃនោះ ព្រះជាម្ចាស់របស់ពួកគេពិតជាដឹងបំផុតចំពោះពួកគេ។