The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesCompetition [At-Takathur] - Khmer translation - Rowwad Translation Center
Surah Competition [At-Takathur] Ayah 8 Location Maccah Number 102
ការមានមោទនភាពនឹងទ្រព្យសម្បត្តិនិងរឿងកូនចៅច្រើនបានធ្វើឱ្យពួកអ្នកភ្លេចពីការគោរពប្រតិបត្តិចំពោះអល់ឡោះ
រហូតដល់ពួកអ្នកបានចូលទៅក្នុងផ្នូរ(ស្លាប់)។
មិនដូច្នោះឡើយ! ពួកអ្នកគង់តែនឹងដឹងជាមិនខាន។
ក្រោយមក មិនដូច្នោះឡើយ! ពួកអ្នកគង់តែនឹងដឹងជាមិនខាន។
មិនដូច្នោះឡើយ! ប្រសិនបើពួកអ្នកបានដឹងនូវការដឹងមួយយ៉ាងច្បាស់(ពួកនឹងមិនមានមោទនភាពនឹងរឿងនោះឡើយ)។
ពួកអ្នកពិតជានឹងឃើញនរកជើហ៊ីមជាមិនខាន។
បន្ទាប់មក ពួកអ្នកពិតជានឹងឃើញវាយ៉ាងច្បាស់ផ្ទាល់នឹងភ្នែក។
ក្រោយមក នៅថ្ងៃនោះ ពួកអ្នកពិតជានឹងត្រូវគេសួរពីឧបការគុណទាំងឡាយ(ដែលពួកអ្នកធ្លាប់ទទួលបាន)ជាមិនខាន។