عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The Elephant [Al-fil] - Khmer translation - Rowwad Translation Center

Surah The Elephant [Al-fil] Ayah 5 Location Maccah Number 105

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា តើព្រះជាម្ចាស់របស់អ្នកបានធ្វើយ៉ាងដូចម្តេចទៅលើក្រុមទ័ពដំរី?

តើអល់ឡោះមិនបានធ្វើឱ្យឧបាយកល(ដ៏អាក្រក់)របស់ពួកគេបរាជ័យទេឬ?

ហើយទ្រង់បានបញ្ជូនបក្សីទាំងហ្វូងៗទៅកាន់ពួកគេ

ដោយពួកវាទម្លាក់ដុំថ្មពីដីឥដ្ឋដែលគេដុត(ក្នុងភ្លើងនរក)ទៅលើពួកគេ។

ពិតណាស់ អល់ឡោះបានធ្វើឱ្យពួកគេ(វិនាសអន្តរាយ)ដូចជាស្លឹកឈើដែលត្រូវសត្វស៊ី។