The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Beneficient [Al-Rahman] - Khmer translation - Rowwad Translation Center
Surah The Beneficient [Al-Rahman] Ayah 78 Location Maccah Number 55
ព្រះជាម្ចាស់ដ៏មហាសប្បុរស។
ទ្រង់បានបង្រៀនគម្ពីរគួរអាន។
ទ្រង់បានបង្កើតមនុស្សលោក។
ទ្រង់បានបង្រៀនគេឱ្យចេះបរិយាយ។
ព្រះអាទិត្យនិងព្រះចន្ទធ្វើដំណើរតាមគន្លងរបស់វាយ៉ាងជាក់លាក់។
ហើយរុក្ខជាតិនិងដើមឈើទាំងឡាយពួកវាក្រាបស៊ូជោត(ចំពោះអល់ឡោះ)។
ហើយចំពោះមេឃ ទ្រង់បានលើកវាឡើង ហើយទ្រង់បានដាក់នូវភាពយុត្តិធម៌(នៅលើផែនដី)
ដើម្បីកុំឱ្យពួកអ្នក(ឱមនុស្សលោក)មានការបំពាននៅក្នុងការថ្លឹងថ្លែង។
ហើយចូរពួកអ្នកថ្លឹងដោយភាពយុត្តិធម៌ និងមិនត្រូវគៃបំបាត់នៅក្នុងការថ្លឹងឡើយ។
ហើយចំពោះផែនដី ទ្រង់បានសន្ធឹងវាដើម្បីឱ្យសត្វលោកទាំងឡាយ(រស់នៅ)។
នៅលើផែនដីនោះ មានផ្លែឈើ និងដើមល្មើដែលមានចង្កោមផ្លែជាច្រើន
ព្រមទាំងគ្រាប់ធញ្ញជាតិដែលមានសំបក និងរុក្ខជាតិដែលមានក្លិនក្រអូប។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
ទ្រង់បានបង្កើតមនុស្សលោក(ព្យាការីអាហ្ទាំ)អំពីដីស្ងួត ប្រៀបដូចជាដីដែលគេដុត។
ហើយទ្រង់បានបង្កើតជិនពីអណ្តាតភ្លើង។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
(ទ្រង់)ជាព្រះជាម្ចាស់នៃកន្លែងទាំងពីរដែលព្រះអាទិត្យរះ និងកន្លែងទាំងពីរដែលព្រះអាទិត្យលិច(ទាំងក្នុងរដូវក្ដៅ និងរដូវរងា)។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
ទ្រង់ធ្វើឱ្យសមុទ្រពីរ(ទឹកប្រៃនិងទឹកសាប)ជួបគ្នា។
នៅរវាងវាទាំងពីរ គឺមានរបាំងខណ្ឌមិនឱ្យវាទាំងពីរជ្រាបចូលគ្នាបានឡើយ។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
គជ់ខ្យង ហើយនិងផ្កាថ្ម គឺចេញពីសមុទ្រទាំងពីរ។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
ហើយ(ការសម្រួលឲ្យ)សំពៅដ៏ធំដែលធ្វើដំណើរលើផ្ទៃសមុទ្រប្រៀបដូចភ្នំនោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
រាល់អ្វីៗទាំងអស់នៅលើវា(ផែនដី) គឺត្រូវតែវិនាសអន្តរាយ។
លើកលែងព្រះភ័ក្រ្តនៃព្រះជាម្ចាស់របស់អ្នកដែលពោរពេញទៅដោយភាពថ្កុំថ្កើង និងភាពសប្បុរសប៉ុណ្ណោះដែលគង់វង្ស(ជាអមតៈ)។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
រាល់អ្នកដែលនៅលើមេឃជាច្រើនជាន់ និងអ្នកដែលនៅលើផែនដី គឺបួងសួងសុំពីទ្រង់។ ជារៀងរាល់ថ្ងៃ ទ្រង់ចាត់ចែងកិច្ចការ(របស់ទ្រង់)។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
យើងនឹងធ្វើការទូទាត់ដល់ពួកអ្នក ឱពួកមនុស្ស និងជិនទាំងឡាយ!
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
ឱពួកជិន និងមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានសមត្ថភាពអាចចេញផុតពីជ្រុងទាំងឡាយនៃមេឃជាច្រើនជាន់និងផែនដី ចូរពួកអ្នកចេញឲ្យផុតចុះ។ ពួកអ្នកមិនអាចចេញផុតបានឡើយ លើកលែងតែមានអំណាចណាមួយ។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
គេបញ្ជូនអណ្តាតភ្លើង និងលោហធាតុទៅកាន់អ្នកទាំងពីរ(ឱមនុស្សលោកនិងជិន)។ ដូច្នេះ អ្នកទាំងពីរមិនអាចជួយគ្នាបាននោះឡើយ។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
នៅពេលដែលមេឃបែកប្រេះ ពេលនោះ វាក្លាយជាពណ៌ក្រហមប្រៀបដូចប្រេងដែលកំពុងពុះ។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
ហើយនៅក្នុងថ្ងៃនោះ មនុស្សលោកនិងជិននឹងមិនត្រូវបានគេសួរពីបាបកម្មរបស់ខ្លួននោះឡើយ។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
គេស្គាល់ពួកឧក្រិដ្ឋជនទាំងឡាយតាមរយៈសញ្ញាសម្គាល់របស់ពួកគេ រួចគេបានចាប់សក់បង្ហើយ និងជើងរបស់ពួកគេ(បោះគ្រវែងទៅក្នុងនរក)។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
(មានគេពោលទៅកាន់ពួកទាំងនោះថា៖) នេះហើយជានរកជើហាន់ណាំដែលពួកឧក្រិដ្ឋជនទាំងឡាយបានបដិសេធចំពោះវានោះ។
ពួកគេនៅវិលវល់រវាងវា(ភ្លើងនរក) និងរវាងទឹកដ៏សែនក្តៅបំផុត។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
រីឯសម្រាប់អ្នកដែលខ្លាចការឈរនៅចំពោះមុខព្រះជាម្ចាស់របស់គេ គឺទទួលបានឋានសួគ៌ពីរ។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
ឋានសួគ៌ទាំងពីរនេះ គឺមានមែកឈើដែលពោរពេញទៅដោយផ្លែផ្កា។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
នៅក្នុងវាទាំងពីរ គឺមានប្រភពទឹកចំនួនពីរដែលហូរ។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
នៅក្នុងវាទាំងពីរផងដែរ រាល់ផ្លែឈើទាំងអស់ គឺមានជាគូៗ(ពីរប្រភេទ)។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
ពួកគេទម្រេតខ្លួននៅលើពូកដែលកម្រាលរបស់វាធ្វើពីសូត្រក្រាស់។ ហើយរាល់ផ្លែឈើ(ក្នុងឋានសួគ៌នោះ) គឺស្ថិតនៅជិតពួកគេបង្កើយ។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
នៅក្នុងនោះ មានស្រ្តីទេពអប្សរជាច្រើនដែលមិនសម្លឹងទៅកាន់បុរសណាក្រៅពីស្វាមីរបស់ពួកនាងឡើយ ហើយក៏គ្មានមនុស្សឬជិនណាម្នាក់ធ្លាប់ប៉ះពាល់ពួកនាងមុនពួកគេនោះដែរ។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
ពួកនាង(ស្រស់ស្អាត)ប្រៀបដូចជាត្បូងទទឹម និងផ្កាថ្ម។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
តើពុំមែនទេឬដែលការតបស្នងចំពោះអ្នកដែលសាងអំពើល្អ គឺគ្មានអ្វីក្រៅពីប្រការល្អនោះ?
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
ហើយក្រៅពីឋានសួគ៌ទាំងពីរនោះ គឺមានឋានសួគ៌ពីរផ្សេងទៀត។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
វាទាំងពីរនោះ គឺមានពណ៌បៃតងចាស់។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
នៅក្នុងវាទាំងពីរ គឺមានប្រភពទឹកចំនួនពីរដែលបញ្ចេញទឹកយ៉ាងច្រើនឥតឈប់ឈរ។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
នៅក្នុងវាទាំងពីរនេះដែរ គឺមានផ្លែឈើ ល្មើ និងផ្លែទទឹម។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
នៅក្នុងនោះផងដែរ គឺមានស្រ្តីដ៏ល្អប្រពៃ និងស្រស់ស្អាតជាច្រើន។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
បណ្តាស្រ្តីសួគ៌ាត្រូវបានបិទបាំងនៅក្នុងពន្លា។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
គ្មានមនុស្សនិងជិនណាម្នាក់ធ្លាប់ប៉ះពាល់ពួកនាងមុនពួកគេនោះឡើយ។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
ពួកគេទម្រេតខ្លួននៅលើខ្នើយដែលមានស្រោមពណ៌បៃតង និងកម្រាលព្រំដ៏ប្រណិត។
ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
មហាពរជ័យព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដែលពោរពេញទៅដោយភាពថ្កុំថ្កើង និងភាពសប្បុរស។