The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Sundering, Splitting Open [Al-Inshiqaq] - Khmer translation - Rowwad Translation Center
Surah The Sundering, Splitting Open [Al-Inshiqaq] Ayah 25 Location Maccah Number 84
នៅពេលដែលមេឃត្រូវប្រេះបែក
ហើយវាបានស្តាប់បង្គាប់ព្រះម្ចាស់របស់វា ហើយសក្ដិសមបំផុតចំពោះវាក្នុងការធ្វើដូច្នោះ។
និងនៅពេលដែលផែនដីត្រូវបានគេលាតសន្ធឹង
ហើយវាបានបពោ្ចញនូវអ្វីមាននៅក្នុងខ្លួនវា និងធ្វើឱ្យខ្លួនវាទទេស្អាត។
ហើយវាបានស្តាប់បង្គាប់ព្រះជាម្ចាស់របស់វា ហើយសក្ដិសមបំផុតចំពោះវាក្នុងការធ្វើដូច្នោះ។
ឱមនុស្សលោក!ពិតប្រាកដណាស់ រូបអ្នកគឺជាអ្នកដែលសាងទង្វើទាំងឡាយចំពោះព្រះជាម្ចាស់របស់អ្នក ហើយអ្នកនឹងជួបទ្រង់ជាមិនខាន។
ដូច្នេះ ចំពោះជនណាដែលត្រូវបានគេប្រគល់សៀវភៅកំណត់ត្រា(ទង្វើ)របស់គេពីខាងស្ដាំ
រូបគេនឹងត្រូវគេជំនុំជម្រះនូវការជំនុំជម្រះមួយយ៉ាងងាយស្រួល។
ហើយគេនឹងត្រលប់ទៅជួបជុំគ្រួសាររបស់គេវិញដោយសប្បាយរីករាយ។
ចំណែកឯជនណាដែលត្រូវបានគេប្រគល់សៀវភៅកំណត់ត្រា(ទង្វើ)របស់គេពីក្រោយខ្នង
ពិតណាស់ គេនឹងស្រែកដង្ហោយថា៖ អន្ដរាយហើយខ្ញុំ!
ហើយរូបគេនឹងត្រូវចូលឋាននរកដ៏សន្ធោសន្ធៅ។
ពិតប្រាកដណាស់ រូបគេធ្លាប់រស់នៅជាមួយនឹងក្រុមគ្រួសាររបស់គេយ៉ាងសប្បាយរីករាយ។
ពិតណាស់ រូបគេគិតស្មានថា រូបគេនឹងមិនត្រឡប់មកមានជីវិតជាថ្មីម្តងទៀត(ដើម្បីជំនុំជម្រះ)នោះទេ។
មិនដូច្នោះឡើយ! ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់គេមហាឃើញបំផុតចំពោះគេ។
(អល់ឡោះ)ស្បថនឹងពន្លឺពណ៌ក្រហម(នៅឯជើងមេឃ)។
(ទ្រង់)ស្បថនឹងពេលយប់ និងអ្វីដែលគេប្រមូលផ្តុំក្នុងពេលយប់។
(ទ្រង់)ស្បថនឹងព្រះចន្ទនៅពេលវារះពេញវង់។
ពួកអ្នក(ឱមនុស្សលោក)ពិតជានឹងវិវត្តន៍ពីមួយដំណាក់កាលទៅមួយដំណាក់កាល។
ដូច្នេះ តើអ្វីទៅដែលធ្វើឱ្យពួកទាំងនោះមិនព្រមមានជំនឿ?
ហើយនៅពេលដែលមានគេសូត្រគម្ពីរគួរអានឱ្យពួកគេស្តាប់ គឺពួកគេមិនស៊ូជោតឡើយ។
ផ្ទុយទៅវិញ ពួកដែលប្រឆាំងថែមទាំងបដិសេធទៀតផង។
ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេលាក់បាំង។
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងដល់ពួកគេពីទណ្ឌកម្មដ៏ឈឺចាប់បំផុតចុះ
លើកលែងតែបណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលប៉ុណ្ណោះ។ ពួកគេនឹងទទួលបានផលបុណ្យដោយគ្មានទីបញ្ចប់ឡើយ។