The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Most High [Al-Ala] - Khmer translation - Rowwad Translation Center
Surah The Most High [Al-Ala] Ayah 19 Location Maccah Number 87
ចូរអ្នក(ព្យាការីមូហាំម៉ាត់)លើកតម្កើងព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដ៏មហាខ្ពង់ខ្ពស់។
ទ្រង់ជាអ្នកដែលបានបង្កើត(សព្វភាវៈទាំងអស់) និងធ្វើឲ្យវាមានលក្ខណៈឥតខ្ចោះ។
ហើយទ្រង់ជាអ្នកដែលកំណត់(គ្រប់អ្វីៗទាំងអស់) ហើយផ្តល់ការចង្អុលបង្ហាញ។
ហើយទ្រង់ជាអ្នកដែលបណ្ដុះរុក្ខជាតិបៃតង។
បន្ទាប់មក ទ្រង់បានធ្វើឱ្យវាទៅជាក្រៀមស្វិតក្លាយជាពណ៌ខ្មៅ។
យើងនឹងសូត្រវា(គម្ពីរគួរអាន)ឱ្យអ្នកស្តាប់។ ដូច្នេះ អ្នកនឹងមិនភ្លេចវាឡើយ
លើកលែងតែអ្វីដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលលាតត្រដាង និងអ្វីដែលគេលាក់បាំង។
ហើយយើងនឹងសម្រួលដល់អ្នក(នូវគ្រប់កិច្ចការរបស់អ្នក)ឲ្យមានភាពងាយស្រួល។
ដូច្នេះ ចូរអ្នកដាស់តឿន(ក្រុមរបស់អ្នក) ដរាបណាការដាស់តឿននោះ(នៅតែ)មានប្រយោជន៍។
អ្នកដែលកោតខ្លាច(អល់ឡោះ)នឹងទទួលយកការដាស់តឿននោះ។
ចំណែកឯអ្នកដែលអពមង្គលនឹងចៀសឆ្ងាយពីការដាស់តឿននេះ។
គឺអ្នកដែលចូលឋាននរកដ៏មហិមា។
បន្ទាប់មក នៅក្នុងឋាននរកនោះ គេនឹងមិនស្លាប់ ហើយក៏មិនរស់(ដោយសុខស្រួល)នោះដែរ។
ពិតជាបានជោគជ័យហើយ អ្នកជម្រះសម្អាតខ្លួន
ហើយគេបានរំឭកព្រះនាមនៃព្រះជាម្ចាស់របស់គេ រួចបានប្រតិបត្ដិសឡាត។
ផ្ទុយទៅវិញ ពួកអ្នកបែរជាឱ្យតម្លៃឆាកជីវិតរស់នៅក្នុងលោកិយទៅវិញ
ខណៈថ្ងៃបរលោក គឺវាល្អប្រសើរ និងឋិតឋេរជាង(លោកិយទៅទៀត)។
ពិតប្រាកដណាស់ រឿងរ៉ាវនេះក៏មានចែងនៅក្នុងគម្ពីរពីមុនៗផងដែរ
គឺនៅក្នុងគម្ពីររបស់ព្យាការីអ៊ីព្រហ៊ីម និងព្យាការីមូសា។