عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The Sun [Ash-Shams] - Khmer translation - Rowwad Translation Center

Surah The Sun [Ash-Shams] Ayah 15 Location Maccah Number 91

(អល់ឡោះ)ទ្រង់ស្បថនឹងព្រះអាទិត្យ ហើយនិងពេលព្រឹក។

(ទ្រង់)ស្បថនឹងព្រះចន្ទនៅពេលដែលវារះ និងលិច។

(ទ្រង់)ស្បថនឹងពេលថ្ងៃនៅពេលដែលវាបានបញ្ចេញពន្លឺ។

(ទ្រង់)ស្បថនឹងពេលយប់នៅពេលដែលវាបានគ្របដណ្ដប់។

(ទ្រង់)ស្បថនឹងមេឃ និងសំណង់ដ៏ឥតខ្ចោះរបស់វា។

(ទ្រង់)ស្បថនឹងផែនដី និងភាពលាតសនឹ្ធងរបស់វា។

(ទ្រង់)ស្បថនឹងជីវិត និងលក្ខណៈសមសួនរបស់វា។

ហើយទ្រង់បានធ្វើគេស្គាល់(ដឹង)នូវអ្វីដែលជាអំពើអាក្រក់ និងអ្វីដែលជាអំពើល្អ។

ពិតជាបានទទួលជោគជ័យហើយ អ្នកដែលជម្រះសម្អាតខ្លួន(ដោយការសាងអំពើល្អ)។

ហើយពិតជាទទួលនូវការខាតបង់ហើយ អ្នកដែលធ្វើឱ្យខ្លួនមានភាពកខ្វក់(ដោយការសាងអំពើអាក្រក់)។

ក្រុមសាមូទបានបដិសេធ(នឹងអ្នកនាំសាររបស់ពួកគេ)ដោយការបំពាន

នៅពេលដែលអពមង្គលម្នាក់ក្នុងចំណោមពួកគេបានក្រោកឈរឡើង(ដើម្បីប្រឆាំង)។

ពេលនោះ អ្នកនាំសាររបស់អល់ឡោះ(ព្យាការីសឡេះ)បាននិយាយទៅកាន់ពួកគេថា៖ (ចូរពួកអ្នកប្រយ័ត្នចំពោះ)សត្វអូដ្ឋញីរបស់អល់ឡោះ និងវេនផឹកទឹករបស់វា។

តែពួកគេបានប្រឆាំង ហើយក៏បានសម្លាប់សត្វអូដ្ឋញីនោះ។ ពេលនោះ ព្រះជាម្ចាស់ក៏បានដាក់ទណ្ឌកម្មលើពួកគេព្រោះតែបាបកម្មរបស់ពួកគេ។ ហើយទ្រង់បានធើ្វឱ្យពួកគេវិនាសអន្ដរាយទាំងអស់គ្នា។

ហើយទ្រង់មិនខ្លាចលទ្ធផលចុងក្រោយរបស់វានោះឡើយ។