عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The night [Al-Lail] - Khmer translation - Rowwad Translation Center

Surah The night [Al-Lail] Ayah 21 Location Maccah Number 92

(អល់ឡោះ)ស្បថនឹងពេលយប់ នៅពេលដែលផែនដីត្រូវបានគ្របដណ្ដប់ដោយភាពងងឹតរបស់វា។

ហើយទ្រង់ស្បថនឹងពេលថ្ងៃ នៅពេលដែលវាបានបពោ្ចញពន្លឺ។

ហើយទ្រង់ស្បថនឹងអ្វីដែលទ្រង់បានបង្កើត មានប្រុស មានស្រី។

ជាការពិតណាស់ ទង្វើរបស់ពួកអ្នក(មនុស្សលោក) គឺខុសៗគ្នា។

រីឯអ្នកដែលបានបរិច្ចាគ និងកោតខ្លាច(អល់ឡោះ)

ហើយមានការជឿជាក់ចំពោះការសន្យារបស់អល់ឡោះ

យើងនឹងសម្រួលដល់គេនូវកិច្ចការទាំងឡាយរបស់គេ។

រីឯជនណាដែលកំណាញ់ និងមិនត្រូវការការតបស្នងរបស់អល់ឡោះ

ហើយគេបដិសេធ(មិនជឿ)ចំពោះការសន្យារបស់អល់ឡោះ

យើងនឹងសម្រួលដល់គេទៅកាន់ការលំបាក។

ហើយទ្រព្យសម្បត្តិរបស់គេមិនអាចផ្តល់ជាប្រយោជន៍អ្វីដល់គេនោះឡើយនៅពេលគេធ្លាក់ទៅក្នុងនរកនោះ។

ជាការពិតណាស់ តួនាទីរបស់យើង គឺការបកស្រាយបញ្ជាក់នូវមាគ៌ាដែលត្រឹមត្រូវ។

ហើយពិតប្រាកដណាស់ ឆាកជីវិតបរលោកនិងឆាកជីវិតលោកិយ គឺជាកម្មសិទ្ធិរបស់យើង។

ដូច្នេះ យើងបានដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោក)ឱ្យប្រុងប្រយ័ត្នអំពីភ្លើងនរកដែលឆាបឆេះសន្ធោសន្ធៅ។

គ្មាននរណាម្នាក់ចូលក្នុងវានោះទេ លើកលែងតែអ្នកដែលអពមង្គលប៉ុណ្ណោះ

គឺអ្នកដែលបដិសេធ និងងាកចេញ(ពីការមានជំនឿ)។

ហើយគេនឹងបញ្ចៀសអ្នកដែលកោតខ្លាចអល់ឡោះបំផុតអំពីវា(ឋាននរក)។

ជាអ្នកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់គេដើម្បីជម្រះសម្អាតខ្លួន(ពីបាបកម្ម)។

គេមិនមែនបរិច្ចាគទ្រព្យសម្បត្តិដើម្បីសងគុណនរណាម្នាក់នោះឡើយ

ក្រៅតែពីដើម្បីស្វែងរកការពេញចិត្តពីម្ចាស់របស់គេដ៏មហាខ្ពង់ខ្ពស់ប៉ុណ្ណោះ។

ហើយគេពិតជានឹងពេញចិត្ដជាមិនខាន។