The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe morning hours [Ad-Dhuha] - Khmer translation - Rowwad Translation Center
Surah The morning hours [Ad-Dhuha] Ayah 11 Location Maccah Number 93
(អល់ឡោះ)ស្បថនឹងពេលព្រឹក។
(ទ្រង់)ស្បថនឹងពេលយប់នៅពេលដែលវាងងឹត។
ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានបោះបង់អ្នក និងមិនបានខឹងសម្បា(នឹងអ្នក)នោះឡើយ។
ហើយជាការពិតណាស់ ថ្ងៃបរលោក គឺល្អប្រសើរសម្រាប់អ្នកជាងលោកិយនេះទៅទៀត។
ហើយព្រះជាម្ចាស់របស់អ្នកពិតជានឹងប្រទានឱ្យអ្នក(នូវការប្រោសប្រទានគ្រប់បែបយ៉ាងនៅថ្ងៃបរលោក) ហើយអ្នកប្រាកដជានឹងពេញចិត្តជាមិនខាន។
តើទ្រង់មិនបានឃើញអ្នកជាក្មេងកំព្រា រួចទ្រង់បានផ្តល់ទីជម្រកដល់អ្នកទេឬ?
ហើយទ្រង់បានឃើញអ្នកជាមនុស្សដែលមិនដឹង(អ្វីទៅជាគម្ពីរគួរអាន និងអ្វីជាជំនឿ) រួចទ្រង់ក៏បង្រៀនដល់អ្នក។
ហើយទ្រង់បានឃើញអ្នកមានជីវភាពក្រីក្រ រួចទ្រង់ក៏បានធ្វើឱ្យអ្នកមានបាន។
ដូច្នេះ ចំពោះក្មេងកំព្រា ចូរអ្នកកុំគាបសង្កត់(ពួកគេ)ឱ្យសោះ។
ហើយចំពោះអ្នកសុំទាន ចូរអ្នកកុំគំហក(ដាក់ពួកគេ)។
ហើយចំណែកឯឧបការគុណនៃព្រះជាម្ចាស់របស់អ្នក ចូរអ្នករៀបរាប់(អំពីវា)ចុះ។