The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Fig [At-Tin] - Khmer translation - Rowwad Translation Center
Surah The Fig [At-Tin] Ayah 8 Location Maccah Number 95
(អល់ឡោះ)ស្បថនឹងផ្លែទីន(ផ្លែល្វាអារ៉ាប់) និងផ្លែហ្សៃទូន(ផ្លែអូលីវ)។
(ទ្រង់)ស្បថនឹងភ្នំទួរស៊ីណា(ភ្នំស៊ីណៃ)។
(ទ្រង់)ស្បថនឹងទឹកដីនេះ(ក្រុងម៉ាក្កះ)ដែលមានសុវត្ថិភាព។
ជាការពិតណាស់ យើងបានបង្កើតមនុស្សលោកស្ថិតក្នុងទ្រង់ទ្រាយមួយដ៏ល្អប្រពៃបំផុត។
ក្រោយមក យើងបានត្រឡប់គេទៅកាន់កន្លែងដែលទាបបំផុត(ឋាននរក)
លើកលែងតែបណ្តាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសលប៉ុណ្ណោះ។ ពិតប្រាកដណាស់ សម្រាប់ពួកគេនឹងទទួលបានផលបុណ្យគ្មានទីបញ្ចប់ឡើយ។
ដូច្នេះ បន្ទាប់ពីនោះ តើអី្វមួយដែលធ្វើឱ្យអ្នក(ឱមនុស្សលោក)បដិសេធនឹងការបង្កើតឲ្យរស់ឡើងវិញ?
តើមិនមែនអល់ឡោះជាម្ចាស់ទេឬដែលជាអ្នកកាត់សេចក្ដីដ៏សុក្រឹតបំផុតក្នុងចំណោមអ្នកកាត់សេចក្ដីទាំងឡាយនោះ?