عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The Clot [Al-Alaq] - Khmer translation - Rowwad Translation Center

Surah The Clot [Al-Alaq] Ayah 19 Location Maccah Number 96

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រនូវព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដែលបានបង្កើត(អ្វីៗទាំងអស់)ចុះ។

ទ្រង់បានបង្កើតមនុស្សលោកពីតំណក់ឈាមមួយដុំ។

ចូរអ្នក(មូហាំម៉ាត់)សូត្រចុះ ហើយព្រះជាម្ចាស់របស់អ្នកទ្រង់មហាសប្បុរសបំផុត។

ទ្រង់ជាអ្នកដែលបានបង្រៀន(ឱ្យចេះសរសេរ)ដោយស្លាបប៉ាកកា។

ទ្រង់បង្រៀនមនុស្សនូវអ្វីដែលគេមិនធ្លាប់បានដឹង។

ជាការពិតណាស់ មនុស្សលោកពិតជាអ្នកដែលបំពានបំផុត

ដោយសារតែគេយល់ឃើញថា រូបគេមានគ្រប់គ្រាន់ហើយ។

ពិតប្រាកដណាស់ កន្លែងវិលត្រឡប់(នៅថ្ងៃបរលោក) គឺឆ្ពោះទៅកាន់ព្រះជាម្ចាស់របស់អ្នក។

តើអ្នកឃើញដែរឬទេ អ្នកដែលបានហាមឃាត់

ខ្ញុំបម្រើរបស់យើង(ព្យាការីមូហាំម៉ាត់)នៅពេលដែលគេប្រតិបត្តិសឡាតនោះ?

តើអ្នកយល់ឃើញយ៉ាងណា ប្រសិនបើអ្នកដែលត្រូវបានគេហាមឃាត់នោះស្ថិតនៅលើការចង្អុលបង្ហាញ

ឬជាអ្នកដែលប្រើ(មនុស្ស)ឱ្យកោតខ្លាច(អល់ឡោះ)នោះ?

តើអ្នកយល់ឃើញយ៉ាងណាដែរ ប្រសិនបើអ្នកដែលហាមឃាត់គេនោះបានបដិសេធ និងងាកចេញ

‌តើគេមិនដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ឃើញបំផុត(នូវអ្វីដែលគេបានធ្វើ)នោះ?

មិនដូច្នោះឡើយ! ប្រសិនបើគេមិនបញ្ឈប់ទង្វើនោះទេនោះ យើងនឹងចាប់ក្បាលរបស់គេទម្លាក់ទៅក្នុងនរកជាមិនខាន

គឺក្បាលអ្នកដែលភូតកុហក និងប្រព្រឹត្តអំពើខុសឆ្គង។

ដូចេ្នះ ចូរទុកឱ្យគេស្រែកហៅក្រុមរបស់គេ(ឱ្យមកជួយគេ)ចុះ

យើងក៏នឹងហៅឆ្មាំនរកដូចគ្នា។

មិនដូច្នោះឡើយ។ ចូរអ្នក(ព្យាការីមូហាំម៉ាត់)កុំធ្វើតាមគេឱ្យសោះ។ ហើយចូរអ្នកស៊ូជូត និងបញ្ជិតខ្លួន(ទៅកាន់ទ្រង់)។