The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Power [Al-Qadr] - Khmer translation - Rowwad Translation Center
Surah The Power [Al-Qadr] Ayah 5 Location Maccah Number 97
ជាការពិតណាស់ យើងបានបញ្ចុះវា(គម្ពីរគួរអាន)នៅក្នុងយប់ឡៃឡាតុលកទើរ។
ហើយតើអ្វីដែលធ្វើឲ្យអ្នក(ឱព្យាការីមូហាំម៉ាត់)ដឹងថា អ្វីទៅជាយប់ឡៃឡាទុលកទើរនោះ?
យប់ឡៃឡាទុលកទើរ គឺល្អប្រសើរជាងមួយពាន់ខែ។
ម៉ាឡាអ៊ីកាត់ជាច្រើន និងជីព្រីលបានចុះមកក្នុងយប់នោះដោយមានការអនុញ្ញាតពីព្រះជាម្ចាស់របស់ពួកគេ ដើម្បីអនុវត្ដរាល់បទបញ្ជាទាំងឡាយ។
យប់នោះពោរពេញសន្តិភាព រហូតដល់ពេលហ្វាជើរះ(ទៀបភ្លឺ)។