The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe earthquake [Al-Zalzala] - Khmer translation - Rowwad Translation Center
Surah The earthquake [Al-Zalzala] Ayah 8 Location Madanah Number 99
នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យញ័ររញ្ជួយយ៉ាងខ្លាំង
ហើយផែនដីបានបញ្ចេញទាំងអស់នូវអ្វីដែលមាននៅក្នុងវា
ហើយមនុស្សលោកនិយាយថា៖ តើមានអ្វីកើតឡើងចំពោះផែនដី?
នៅក្នុងថ្ងៃនោះ ផែនដីនឹងប្រាប់ទាំងអស់នូវរឿងរ៉ាវរបស់វា
ពីព្រោះព្រះជាម្ចាស់របស់អ្នកបានបញ្ជាឱ្យវាធ្វើដូច្នោះ។
នៅក្នុងថ្ងៃនោះ មនុស្សលោកនឹងចេញ(ពីកន្លែងជំនុំជម្រះ)ជាក្រុមៗ ដើម្បីឲ្យគេបង្ហាញពីទង្វើទាំងឡាយរបស់ពួកគេ។
ដូច្នេះ ជនណាដែលសាងទង្វើល្អសូម្បីប៉ុនលំអងធូលីក៏ដោយ គេនឹងបានឃើញវា។
ហើយជនណាដែលសាងទង្វើអាក្រក់សូម្បីប៉ុនលំអងធូលីក៏ដោយ ក៏គេនឹងឃើញវាដូចគ្នាដែរ។